ឯកឧត្ដម ហែម ខន អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីក្នុងថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ ក្រោមប្រធានបទ “រួមគ្នាដើម្បីស្នាមញញឹម”
 
ចែករំលែក ៖

នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៧ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីក្នុងថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ ក្រោមប្រធានបទ “រួមគ្នាដើម្បីស្នាមញញឹម” ដែលរៀបចំធ្វើឡើងដោយ សភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅក្នុងបរិវេណមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីអតីតយុទ្ធជន និវត្តនជន ចាស់ព្រឹទ្ធាចារ្យ ក្នុងខេត្តកំពង់ស្ពឺ សរុបចំនួន ២៥០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ហែម ខន បានមានមតិលើកឡើងអំពីបទពិសោធន៍ក្នុងកិច្ចការដែលបានធ្វើកន្លងមក និងបានជូនពរដល់សមាជិក (សសយក)ទាំងអស់ឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗជូនសង្គមជាតិ និងបន្តថែរក្សា ការពារសុខសន្តិភាព ឱ្យមានជាដរាបសម្រាប់ប្រជាជនកម្ពុជា…៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ