khmer eng
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញ ជួបសំណេះសំណាលអាជ្ញាធរស្រុកខ្សាច់កណ្ដាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានក្រុម និងជាអនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មន្រ្តី បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួពីសមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុក លោកចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំទាំង១៨ឃុំ បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន៤៥នាក់។
    ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានប្រគល់ឧបករណ៍តេស្តរហ័សជំងឺកូវីដ-១៩ ដល់សាលាស្រុក ចំនួន៣ប្រអប់តូច ថវិកា៥០ម៉ឺនរៀល ឃុំទាំង១៨ ក្នុងមួយឃុំៗ ចំនួន៣ប្រអប់តូច ថវិកា១០ម៉ឺនរៀល មណ្ឌលសុខភាពចំនួន១២ប្រអប់តូច ថវិកា១០ម៉ឺនរៀល មន្ទីរពេទ្យបង្អែកស្រុកចំនួន១៧ប្រអប់តូច និងថវិកា១០ម៉ឺនរៀល៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម