





នារសៀលថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម២ នៃព្រឹទ្ធសភា ក្រុមការងារចងក្រងឯកសារ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានជួបប្រជុំពិភាក្សាការងារ និងបែងចែកភារកិច្ចរៀបចំឯកសារ និងខ្លឹមសារសំខាន់ៗ នៃព្រឹត្តិការណ៍សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ កាលពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ ដោយជោគជ័យ និងគួរជាទីមោទនភាព។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ងួន សុខវេង អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ និងមានការចូលរួមពី ឯកឧត្តម ជាម សុផលមករា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងក្រុមការងារពាក់ព័ន្ធ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន