khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សំណេះសំណាលអាជ្ញាធរពាក់ព័ន្ធ ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល
    ជាមួយនឹងសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិសរុបចំនួន១៣៨នាក់ នៅសាលាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
    ពិធីសំណេះសំណាលនេះក្នុងគោលបំណងផ្តល់ឱកាសដល់សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកអំពីការអនុវត្តច្បាប់ ការធ្វើលិខិតបទដ្ឋានគតិយុត្តិ បញ្ហាកង្វល់ ប្រឈម តម្រូវការ និងសំណូមពរ ជុំវិញការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយផ្ដោតសំខាន់លើការផ្តល់សេវារដ្ឋបាល ការងារស្ថិតិប្រជាពលរដ្ឋ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារអត្រានុកូលដ្ឋាន ការកែតម្រូវអក្ខរាវិរុទ្ធ ក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព (៧ចំណុច)។
    ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ក៏បានប្រគល់ជូននូវឧបករណ៍ តេស្តរហ័សជំងឺកូវីដ-១៩ ចំនួន០៦កេសធំ ស្មើនឹង១៦២ប្រអប់ ព្រមទាំងថវិកាមួយចំនួនជូនដល់អាជ្ញាធរពាក់ព័ន្ធដែលបានចូលរួមផងដែរ៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ទឹម ផន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ ផ្តល់ជូនដល់រដ្ឋបាលស្រុក មន្ទីរពេទ្យបង្អែកស្រុក រដ្ឋបាលឃុំទាំង១១ ក្នុងស្រុកស្វាយឣន្ទរ 
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងត្រីមាសទី១ ២០២៣ ព្រមទាំងលើកទិសដៅការងារបន្ត
    thumbnail
     
    ឯកឧត្តម ទឹម ផន បានអញ្ជើញចុះជួបសំណេះសំណាលរដ្ឋបាលឃុំទាំង៩ ក្នុងស្រុកពារាំង
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានបន្តសម្របសម្រួលជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ពិនិត្យ និង ព្យាបាលជំងឺដោយមិនយកកម្រៃជូនប្រជាជនក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប 
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញចូលរួមពិធីបុណ្យសពលោក ម៉ុក សែន ជំនួយការគជប និង ជាអតីតប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប