ឯកឧត្ដម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី ល្អមែន CARAVAN របស់ក្រុមហ៊ុនលក់ម៉ូតូហុងដា សាខាខេត្តបន្ទាយមានជ័យ
 
ចែករំលែក ៖

រយៈពេលពេញមួយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណខាងជើងក្លោងទ្វារវត្តប្រិយ៍ ស្ថិតក្នុងឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ឌសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី ល្អមែន CARAVAN របស់ក្រុមហ៊ុនលក់ម៉ូតូហុងដា សាខាខេត្តបន្ទាយមានជ័យ ដែលអមដំណើរ លោក លឿង សុភក្តិ អភិបាលស្រុក លោក ឡៅ ជីងហួរ ម្ចាស់ក្រុមហ៊ុនលក់ម៉ូតូ ហុងដា សាខាខេត្តបន្ទាយមានជ័យ។ ក្នុងកម្មវិធីល្អមែន ក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សផងដែរ។ កម្មវិធីនេះបងប្អូនគ្រាន់តែចុះឈ្មោះនឹងទទួលបានប័ណ្ណចាប់រង្វាន់ ចូលរួមកម្សាន្តបើកបរម៉ូតូ Dream 2023 ការឆ្លើយសំនួរទទួលបានរង្វាន់ ការថតរូបកម្សាន្តជាមួយម៉ូតូ Dream 2023 ការញុំអាហារសម្រន់ដោយឥតគិតថ្លៃ ការលេងល្បែងកម្សាន្តបោះបាល់ និងការប្ដូរប្រេងម៉ាស៊ីនម៉ូតូដោយឥតគិតថ្លៃ។ ជាមួយគ្នានេះលោក ឡៅ ជីងហួរ បានជូនមួកសុវត្ថិភាពដល់សមត្ថកិច្ច ចំនួន១០ មួកផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ