khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីជម្រុញការដោះស្រាយទំនាស់ដីធ្លីដែលនៅសល់ ចំនួន០៤ករណី ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ 
     
    ចែករំលែក ៖

    ស្ថិតនៅសាលាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១:៣០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីជម្រុញការដោះស្រាយទំនាស់ដីធ្លីដែលនៅសល់ ចំនួន០៤ករណី ក្នុងស្រុកចុងកាល់។ ដោយមានការដឹកនាំពិភាក្សា និងសម្របសម្រួលពី ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អង្គប្រជុំសម្រេច ទី១-សម្រួលឱ្យប្រជាពលរដ្ឋ ៩៣គ្រួសារ ទៅរស់នៅលើដីសម្បទានសង្គមកិច្ច ភូមិស្រះកែវថ្មី ទី២-ដោះស្រាយដីជូនប្រជាពលរដ្ឋ ១២គ្រួសារ ដែលកំពុងធ្វើចំការលើដីចំណីអូរ ក្នុងភូមិបាក់វែក ឃុំចុងកាល់ ឱ្យពួកគាត់ដាក់ពាក្យសុំដីសម្បទានសង្គមកិច្ច ក្នុងគម្រោងឡាសែត៣ ឃុំពង្រវិញ ទី៣-សម្រេចឱ្យប្រជាពលរដ្ឋ ២៥គ្រួសារ ក្រុមលោក ប្លៃ សាវៃ ក្នុងឃុំពង្រ សាងសង់អនាធិបតេយ្យលើដីរដ្ឋខុសច្បាប់រើចេញពីទីតាំងនោះ និងទី៤-ដោះស្រាយដីប្រជាពលរដ្ឋ ៩៧គ្រួសារ ដែលកំពុងរស់នៅលើដីក្រុមហ៊ុន សាន ហ៊ាង ក្នុងឃុំពង្រ ឱ្យរស់នៅលើទីតាំងដដែល ដោយរដ្ឋបាលស្រុក អ្នកជួយសម្រួលជាមួយក្រុមហ៊ុន រង់ចាំអាជ្ញាធរខេត្ត រៀបចំឯកសារស្នើសុំកែសម្រួល ស ជ ណ ជាថ្មី។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាសង្កាត់ និងស្មៀន របស់ខណ្ឌកំបូល រាជធានីភ្នំពេញ
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យការកែសម្រួលរចនាសម្ព័ន្ធ តួនាទី ភារកិច្ច អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី
    thumbnail
     
    គណៈកម្មការទី៩ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យការកែសម្រួលរចនាសម្ព័ន្ធ តួនាទី ភារកិច្ច អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងអគ្គនាយកដ្ឋានស្រាវជ្រាវ
    thumbnail
     
    ឯកឧត្តម ឈិត គឹមយាត ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)លើកទី៤៤