ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមបុណ្យសព ឧបាសិកា ញ៉ឹក ចន្ធូ ដែលបានទទួលមរណៈភាព
 
ចែករំលែក ៖

នៅរសៀល ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញចូលរួមបុណ្យសព ឧបាសិកា ញ៉ឹក ចន្ធូ ដែលបានទទួលមរណៈភាព នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២:៣០នាទីរំលងអាទ្រាត ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។ សពបានតំកល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ នាឱកាសនោះ ឯកឧត្តម បានចូលបច្ច័យបុណ្យមួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ