ឯកឧត្ដម សុខ ឥសាន បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រធានមណ្ឌលសុខភាពទាំង១១ នៃស្រុកព្រះស្ដេច
 
ចែករំលែក ៖

នារព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នាទី នៅសាលប្រជុំសាលាស្រុកព្រះស្ដេច ខេត្តព្រៃវែង ឯកឧត្ដម សុខ ឥសាន ប្រធានគណៈកម្មការទី៤ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រធានមណ្ឌលសុខភាពទាំង១១ នៃស្រុកព្រះស្ដេច ក្នុងពិធីសំណេះសំណាលឯកឧត្តមក៏បាននាំយកឧបករណ៏ធ្វើតេស្តរហ័សកូវីដ-១៩ ចំនួន៨កេស និងអាកុលចំនួន ១១០លីត្រ ជូនដល់មណ្ឌលសុខភាពទាំង១១ នៃស្រុកព្រះស្ដេចផងដែរ ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ