ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីបើក និងបិទការប្រកួតកីឡាល់ទាត់ (U១៦) នៅវិទ្យាល័យស្វាយចេក ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
 
ចែករំលែក ៖

ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ លោក លឿង សុភក្តិ អភិបាល នៃគណៈភិបាលស្រុក និងសហការី បានអញ្ជើញចូលរួមពិធីបើក និងបិទការប្រកួតកីឡាល់ទាត់ (U១៦) នៅវិទ្យាល័យស្វាយចេក ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បានបន្តដឹកនាំកម្លាំងចម្រុះចុះជួយជួសជុលផ្ទះ និងឧបត្ថម្ភស័ង្កសី ចំនួន២៨០សន្លឹក សារ៉ុង និងថិវកាមួយចំនួន ជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ កាល ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះមានភូមិចែង ចំនួន០២ខ្នងផ្ទះ និងភូមិប្រីយ៍ ចំនួន០៨ខ្នងផ្ទះ។ នៅវេលាម៉ោង១២:៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល ឯកឧត្តម និងសហការី បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព លោក លី ធាន (អតីតមេបក្សភូមិទ័ពសៀម) ដែលបានទទួលមរណភាពដោយរោគាពាធ អាយុ៦៧ឆ្នាំ កាលពីថ្ងៃទី២២ ខែមេសា ឆ្នំា២០២៣។ សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា និងសូមបួងសួងដួងវិញ្ញាណក្ខន្ធលោក លី ធាន បានទៅកាន់ស្ថានសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ នាឱកាសនោះ ឯកឧត្តម និងសហការី បាននាំយកគ្រឿងឧបភោគបរិភោករួមមាន ៖ អង្ករ ០១ការ៉ុង, មី ០១កេស, ត្រីខ ០១កេស, ទឹកត្រី ០១យួរ,ទឹកស៊ីអ៊ីវ ០១យួរ និងថវិកាមួយចំនួន ព្រមទាំងបានចែកជូនសារុងម្នាក់មួយ ដល់តាជី យាយជី ចំនួន៣០នាក់ផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ