khmer eng
  • អ.ពស ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៣
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។
    បន្ទាប់ពីការទស្សនាការបញ្ចាំងវីដេអូបូកសរុបលទ្ធផលការងាររបស់ អ.ពស ប្រចាំខែមេសា ឆ្នាំ២០២៣រួចមក ឯកឧត្តម អ៊ុ សារឹទ្ធ បានជម្រាបជូនអង្គប្រជុំអំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ និងបូកសរុបលទ្ធផល ព្រមទាំងទិសដៅការងារសម្រាប់អនុវត្តបន្ត។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វការីជន នៅវិមានឯករាជ្យ