khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកកញ្ជ្រៀច ខេត្តព្រៃវែង
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក អភិបាលរង និងលោកមេឃុំទាំង៨។ ក្នុងឱកាសនោះឯកឧត្តមបានថ្លែងកោតសរសើរ និងផ្តល់ការលើកទឹកចិត្តដល់អាជ្ញាធរស្រុក លោកមេឃុំទាំង៨ រាល់បញ្ហាប្រឈមនិងឧបសគ្គទាំងឡាយ ដែលបានកើតមានដើម្បីធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍកាន់តែល្អប្រសើរជាងនេះថែមទៀត ជាពិសេសបានសំណូមពរដល់លោកមេឃុំ ស្មៀនឃុំ មេភូមិ ពេទ្យមណ្ឌលសុខភាព និងមន្ត្រីមូលដ្ឋានគ្រប់ឃុំ ចំពោះការធ្វើសំបុត្រកំណើត ប្រសិនបើដឹងថាប្រជាពលរដ្ឋណាខ្លះ ត្រូវសម្រាលបុត្រ គឺត្រូវចុះទៅដល់មណ្ឌលសុខភាព ហើយរៀបចំធ្វើសំបុត្របញ្ជាក់កំណើតជូនគាត់ភ្លាម។ ត្រង់ចំណុចនេះត្រូវសហការគ្នារវាងមន្ត្រីឃុំ និងមន្ត្រីសុខាភិបាលឃុំ ចំពោះការធ្វើលិខិតមរណៈភាពវិញ ក៍ត្រូវចុះទៅដល់ខ្នងផ្ទះដែលមានអ្នកទទួលមរណៈភាព ដើម្បីធ្វើលិខិតមរណៈភាពជូនគ្រួសារនៃសពនោះ ពោលគឺមិនចាំបាច់ឱ្យពួកគាត់មកធ្វើនៅសាលាឃុំឡើយ។ សំបុត្រដែលចាំបាច់ ទាំងពីរប្រភេទនេះ នៅពេលធ្វើបានហើយ យើងមិនគួរឱ្យប្រជាពលរដ្ឋ ទៅទទួលដល់សាលាឃុំនោះទេគឺមន្ត្រីឃុំត្រូវយកទៅប្រគល់ជូនប្រជាពលរដ្ឋសាម៉ីផ្ទាល់ដៃ ឬដល់ខ្នងផ្ទះតែម្តង។ ការងារនេះចាប់អនុវត្តន៍ឱ្យបានព្រមគ្នា ដែលជាការយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អនិងកុំឱ្យប្រជាពលរដ្ឋមានការអាក់អន់ចិត្ត។ បន្ទាប់មកឯកឧត្តមបាននាំយកនូវឧបករណ៍តេស្តដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនអាជ្ញាធរស្រុក ១កេះ ឃុំទាំង៨ ក្នុង១ឃុំ ៥ប្រអប់ និងមណ្ឌលសុខភាពទាំង៨ ក្នុង១មណ្ឌល ៥ប្រអប់ និងថវិការមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល ស្មៀន និងមន្រ្តី នៃសង្កាត់អូរឬស្សីទី២
    thumbnail
     
    ឯកឧត្តម ទឹម ផន និងលោកជំទាវ ទេព្វ សំអូន ចូលរួមពិធីសំណេះសំណាលជាមួយភ្ញាក់ងារសង្កេតការបោះឆ្នោតគ្រប់បណ្តាស្រុក ក្រុងក្នុងខេត្តព្រៃវែង
    thumbnail
     
    គណៈកម្មការទី១ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រៀបចំពិធី អបអរសាទរខួបលើកទី៧៤ នៃទិវាកុមារអន្តរជាតិ ១មិថុនា
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញជាអធិបតីក្នុងការប្រជុំជាមួយ លោក លោកស្រីក្រុមប្រឹក្សាស្រុក ឃុំ លោក លោកស្រី មេភូមិ ទូទាំងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ក្រុមគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យ និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកសង្កេតការណ៍ស.ស.យ.ក