
នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យវាយតម្លៃសមត្ថភាពមន្ត្រីរាជការ ដើម្បីតែងតាំងមុខតំណែងក្នុងអង្គការលេខ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) ដើម្បី៖
១-ពិនិត្យពិភាក្សា វាយតម្លៃសមត្ថភាពមន្ត្រីរាជការលើគោលការណ៍៥ ជាមូលដ្ឋាន
(សមត្ថភាព ចំណេះដឹង ជំនាញ បទពិសោធន៍ និងស្នាដៃ)
២-សិក្សាអំពីលទ្ធភាពថវិកា ដើម្បីរៀបចំបែបបទស្នើសុំគោលការណ៍តែងតាំងមុខតំណែង
ជូនមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
៣-ការងារបុគ្គលិក
៤-បញ្ហាផ្សេងៗ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន