ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមចំណែកបន្តផ្តល់កូនកង់បានចំនួន៧គ្រឿងថែមទៀតឲ្យកូន និងចៅៗរបស់ក្រុមអ្នកបើកបរ និងមន្ត្រីលេខាធិការដ្ឋាននានា ដើម្បីបានជិះទៅសាលារៀន
 
ចែករំលែក ៖

ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិកាេក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នាព្រឹកសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣
បន្តគោរពប្រតិបត្តិវប្បធម៍ នៃក្តីអាណិតស្រឡាញ់ និងសិល្បៈ នៃការចែករំលែកដែលត្រូវផ្តើមចេញពី បងប្អូនកូនក្មួយ
ដែលរស់នៅជិតក្បែរខ្លួនយើង ពិសេសសម្រាប់ថ្ងៃនេះ ដើម្បីចូលរួបអបអរសាទរថ្ងៃចូលរៀនដំបូង
សូមរួមចំណែកបន្តផ្តល់កូនកង់បានចំនួន៧គ្រឿងថែមទៀតឲ្យកូន និងចៅៗរបស់ក្រុមអ្នកបើកបរ និងមន្ត្រីលេខាធិការដ្ឋាននានា ដើម្បីបានជិះទៅសាលារៀនព្រមទាំងឧបត្ថម្ភកន្សែងពោះគោ និងថវិកាមួយចំនូន ជូនបងប្អូនមន្រ្តីផ្នែកសួនច្បារ ជាលើកទឹកចិត្តខិតខំបំពេញការងារតាមផ្នែករៀងៗខ្លួនឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត នៅក្រោមម្លប់នៃសុខសន្តិភាពដ៏សុខដុមរមនាពេញផ្ទៃប្រទេស។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។