khmer eng
  • ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព លោក លួន ណាំ ដែលបានទទួួលមរណៈភាពកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣
     
    ចែករំលែក ៖

    នៅវេលាម៉ោង១៧:៣០នាទី ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព លោក លួន ណាំ ដែលបានទទួួលមរណៈភាពកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥:៣០នាទី ដោយឧប្បត្តិហេតុគ្រោះថ្នាក់ធ្លាក់ចូលអាងក្រពើចិញ្ចឹម។ សពត្រូវបានតំកល់ទុកដើម្បីធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅគេហដ្ឋាន របស់សព ស្ថិតនៅភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងឧកាសនោះ ឯកឧត្តមបានចូលបច្ច័យមួយចំនួន និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក លួន ណាំ បានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានចុះទៅឃុំ ព្រះប្រឡាយ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បី ជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ យុវជនឃុំ ប្រធាន អនុប្រធាន និងសមាជិកភូមិ ចំនួន២
    thumbnail
     
    ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញទៅចុះជួបពិភាក្សាការងារ និងសំណេះសំណាលសួរសុខទុក្ខ ចំពោះជីវភាពរស់នៅដល់បងប្អូនកងទ័ព
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី ឡេង បានអញ្ជើញនាំយកសម្ភារៈ ឧបករណ៍សម្រាប់បម្រើឲ្យការងារថែរក្សាសុខភាពជូនប្រជាពលរដ្ឋផ្តល់ជូនមណ្ឌលសុខភាពជាច និងសាលាឃុំជាច នៅ ឃុំជាច ស្រុកកំចាយមារ ខែត្តព្រៃវែង
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនប្រពលរដ្ឋឃុំគោកត្រប់ បានចំនួន ២១៥នាក់