ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ និងសេចក្តីសម្រេចសង្ឃសន្និបាតមន្ត្រីសង្ឃរាជធានីភ្នំពេញ
 
ចែករំលែក ៖

ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានចូលរួមជាមួយលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមពិធីផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ និងសេចក្តីសម្រេចសង្ឃសន្និបាតមន្ត្រីសង្ឃរាជធានីភ្នំពេញ ព្រមទាំងការពង្រឹងការងារព្រះពុទ្ធសាសនា ការងារពុទ្ធិកសិក្សា ការងារត្រៀមលក្ខណកាន់ព្រះវស្សារបស់ព្រះសង្ឃក្នុងខណ្ឌជ្រោយចង្វារ ស្ថិតនៅវត្តមង្គលសិរីគៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។