ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំជាមួយលោកមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
 
ចែករំលែក ៖

ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿនអនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោកមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា និងទិដៅបន្តសម្រាប់ខែមិថុនា ដោយត្រូវផ្តោតជាអាទិភាពលើគោលដៅសំខាន់ៗ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណបញ្ជាការឯកភាពមូលដ្ឋាន មានភារកិច្ចត្រូវការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជា យើងជាម្ចាស់ផ្ទះ ហើយត្រូវប្រព្រឹត្តិទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។