ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នាំយកអំណោយសម្តេចប្រធានព្រឹទ្ធសភា ប្រគល់ជូនមណ្ឌលសុខភាពព្រៃទឹង ព្រៃដើមថ្នឹង និងមណ្ឌលសុខភាពអំពិលក្រៅ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងលោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងនាំយកឱសថ ចំនួន១២កេស និងឧបករណ៍តេស្តរហ័សកូវីត-១៩ ១០ប្រអប់តូច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងលោកជំទាវ ទៅប្រគល់ជូនដល់មណ្ឌលសុខភាពចំនួន០៣ គឺមណ្ឌលសុខភាពព្រៃទឹង មណ្ឌលសុខភាពព្រៃដើមថ្នឹង និងមណ្ឌលសុខភាពអំពិលក្រៅ ខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការការងារសង្គម និងការងារមនុស្សធម៌។
សូមជម្រាបថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានមកពីមូលនិធិចែករំលែកសង្រ្គោះជីវិតសាកលនៃសាធារណរដ្ឋកូរ៉េ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។