ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញប្រគល់ទទួលកញ្ចប់សម្ភារសិក្សាសម្រាប់ចែកជូនសិស្សានុសិស្ស ក្នុងខណ្ឌជ្រោយចង្វារ
 
ចែករំលែក ៖

អំណោយជាសម្ភារសិក្សា (កញ្ចប់ផេនដា) ដែលគិតជាថវិកាប្រមាណជាង ២៧ម៉ឺនដុល្លារអាមេរិក ដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានរៀបចំពិធីប្រគល់-ទទួល ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងលោក WANG  HAOYU តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាជ្រោយចង្វារ សម្រាប់ចែកជូនសិស្សានុសិស្សចំនួន៥.៣៦២នាក់ មកពីសាលាបឋមសិក្សាចំនួន១១ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ