khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាស្តីពី ការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សា នៅប្រទេសចិន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាស្តីពី ការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
    អង្គសិក្ខាសាលាដំណើរការតាមកម្មវិធី រួមមាន៖
    ១.សេចក្តីរាយការណ៍អំពីប្រវត្តិរបស់វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ដោយលោក ឱក ប៉ុណ្ណារិទ្ធ នាយកវិទ្យាល័យ
    ២.សេចក្តីរាយការណ៍ដោយលោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ស.ន.ក.ច និងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
    ៣.មតិសំណេះសំណាលើកអង្គវេទិកា ឯកឧត្តម អ៊ុំសារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា
    ៤.បទបង្ហាញស្តីពីការចែករំលែកបទពិសោធន៍អំពីការសិក្សា និងការរស់នៅរដ្ឋធានីប៉េកាំងប្រទេសចិន ដោយកញ្ញា អ៊ុំ ឡាលីន សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ ស.ន.ក.ច
    ៥.បទបង្ហាញស្តីពីបទពិសោធន៍អំពីការសិក្សា និងការរស់នៅខេត្តយូណាន ប្រទេសចិន ដោយឯកឧត្តម ញិល សូវៀត អនុប្រធានសមាជិកក្រុមប្រឹក្សាភិបាល និងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
    ៦.បទបង្ហាញស្តីពីបទពិសោធន៍ការរៀបចំឯកសារអាហារូបករណ៍ និងការប្រលងប្រជែង ទទួលអាហារូបករណ៍ នៅក្រសួងអប់រំយុវជន និងកីឡា ដោយកញ្ញា ហុង ពេជ្របញ្ញា អនុប្រធានស.ន.ក.ច អាណត្តិទី៦
    ៧.បទបង្ហាញស្តីពីនីតិវិធីស្នើសុំអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន ដោយលោក រីន សេងថៃ សមាជិកគណៈកម្មការអាហារូបករណ៍ស.ន.ក.ច៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម