ឯឧត្តម ម៉ាន់ ឈឿន ជាលេខាថិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមសហការជាមួយលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា
 
ចែករំលែក ៖

ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាថិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមសហការជាមួយលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ចូលជួបថ្វាយបង្គំព្រះធម្មឃោសាចារ្យ ជួន សាវឿន ព្រះរាជាគណៈព្រះអនុគណខណ្ឌដូនពេញ ដែលជាខណ្ឌទី១០ នៅវត្តឧណ្ណាលោម ដើម្បីបន្តចាតចែងកម្មវិធីផ្សព្វផ្សាយលទ្ធផលអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ និងសេចក្តីសម្រេចសន្និបាតមន្ត្រីសង្ឃរាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ