ពិធីប្រគល់-ទទួលសម្ភារៈបណ្ណាល័យអេឡិចត្រូនិច និងសម្ភារៈសិក្សាអេឡិចត្រូនិចសម្រាប់មន្ត្រីរាជការអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្រោមការឧបត្ថម្ភគាំទ្រដោយស្ថានទូតចិនប្រចាំកម្ពុជា
 
ចែករំលែក ៖

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសម្ភារៈបណ្ណាល័យអេឡិចត្រូនិច និងសម្ភារៈសិក្សាអេឡិចត្រូនិច ជូនដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងបណ្ណាល័យព្រឹទ្ធសភា គិតជាថវិកា៣ម៉ឺនដុល្លារអាមេរិក ក្រោមការឧបត្ថម្ភគាំទ្រដោយស្ថានទូតចិនប្រចាំកម្ពុជា សម្រាប់មន្ត្រីរាជការអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
សូមជម្រាបថា៖ សម្ភារៈទាំងនោះរួមមាន៖
-HUAWEI MatePad 14 ចំនួន០៧គ្រឿង
-HUAWEI MateBook 14 ចំនួន០៧គ្រឿង
-HUAWEI Matestation B520 ចំនួន០៧គ្រឿង
-Canon IR-1643i II ចំនួន០៣គ្រឿង
-EPSON Scanner DS-780N ចំនួន០៣គ្រឿង
-ESPON Projector EB-X51 ចំនួន០៣គ្រឿង ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។