ឯកឧត្តម ឡោក ឆាយ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពីការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សា នៅប្រទេសចិន
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឡោកឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពីការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យប៉ុនរ៉ានី ហ៊ុនសែន កោះដាច់ ស្ថិតក្នុងភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សិក្ខាសាលានេះបានដំណើរការតាមកម្មវិធីរួមមាន៖
១.សេចក្តីរាយការណ៍អំពីប្រវត្តិរបស់វិទ្យាល័យ ប៉ុនរ៉ានី ហ៊ុន សែន កោះដាច់ ដោយលោក ខុន សុខា នាយកវិទ្យាល័យ
២.សេចក្តីរាយការណ៍ដោយលោក អ៊ុ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ស.ន.ក.ច និងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
៣.មតិសំណេះសំណាលក្នុងពិធីសិក្ខាសាលា ដោយឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា
៤.បទបង្ហាញស្តីពីការចែករំលែកបទពិសោធន៍ការរៀបចំឯកសារអាហារូបករណ៍និងការប្រលងប្រជែងទទួលអាហារូបការសិក្សា នៅក្រសួងអប់រំ យុវជន និងកីឡា ដោយវាគ្មិនកិត្តិយសលោក ស៉ីរម ភារុណ សមាជិកគណៈកម្មការអាហារូបករណ៍ ស.ន.ក.ច
៥.បទបង្ហាញស្តីពីការចែករំលែកបទពិសោធន៍ អំពីការសិក្សា និងការរស់នៅខេត្តយូនណាន ប្រទេសចិន ដោយវាគ្មិនកិត្តិយសបេក្ខភាពបណ្ឌិតឯកឧត្តម ញិល សូវៀត អនុប្រធានសមាជិកក្រុមប្រឹក្សាភិបាល និងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
៦.ការបង្រៀនអំពីមូលដ្ឋានគ្រឹះភាសាចិន ដោយអ្នកគ្រូ LIXUE LIN ទីប្រឹក្សា ស.ន.ក.ច
៧.បទបង្ហាញអំពីនិតីវិធីស្នើសុំអាហារូបករណ៍ទៅបន្តសិក្សានៅប្រទេសចិន ដោយវាគ្មិនកិត្តិយស កញ្ញា ហោ រស្មី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម និងជាប្រធាន ស.ន.ក.ច
៨.សំណូរចម្លើយ និងសំណូមពរផ្សេងៗ
៩.ទស្សនាឃ្លីបវីដេអូស្តីពីជីវិតសិក្សា និងរស់នៅរបស់និស្សិតកម្ពុជានៅប្រទេសចិន
១០.មតិចំណាប់អារម្មណ៍តំណាង សិស្សានុសិស្សវិទ្យាល័យ ប៉ុនរ៉ានី ហ៊ុនសែន កោះដាច់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានប្រគល់ជូននូវឧបករណ៍ តេស្តកូវីដ-១៩ និងវត្ថុអនុស្សាវរីយ៍ជូនដល់លោកគ្រូ អ្នកគ្រូ និងប្អូនសិស្សានុសិស្ស៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ