khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្តកងកម្លាំងនគរបាលប៉ុស្តិសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រវាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាល

    លើកទឹកចិត្តកងកម្លាំងនគរបាលប៉ុស្តិសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានខិតខំបំពេញភារកិច្ចរក្សាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ បន្ទាប់មកបានបន្តចុះជួបលោកតាលោកយាយដែលកំពុងថែទាំសុខភាពតាមផ្ទះក្នុងភូមិ២ និងភូមិ៤ បានឧបត្ថម្ភអង្ករសរុប២៧៥គីឡូក្រាម និងថវិកាមួយចំនួន ដោយដោយសេចក្តីគោរពស្រឡាញ់បំផុត

    ឆ្លៀតឱកាសដ៏ស្និទ្ធស្នាលនេះ ឯកឧត្តម ក៏បានសំណូមបងប្អូន កូន ក្មួយៗ ដែលមានឈ្មោះក្នុងញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ធ្វើមាតុភូមិនិវត្តន៍
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសវនាការជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
    thumbnail
     
    សម្តេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ ទទួលដំណើរទស្សនកិច្ចឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងឡើងអាគារថ្មីរដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម លី សារី​ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋក្នុងក្រុងកំពត​ ខេត្តកំពត