ក្រុមសសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមស្តាប់ការផ្សព្វផ្សាយព្រះរាជសង្ឃប្រកាសរបស់អង្គមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទសលើកទី៣០ និងសេចក្តីសម្រេចរបស់សន្និបាតមន្ត្រីសង្ឃរាជធានីភ្នំពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ ម៉ុម សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា រួមជាមួយលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បន្តប្រតិបត្តតាមប្រតិទិនការងារពង្រឹងព្រះពុទ្ធសាសនាដល់ វត្តនួនមណីរ៉ាម ហៅវត្តថាន់ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលទទួលបានការចូលរួមស្តាបការផ្សព្វផ្សាយព្រះរាជសង្ឃប្រកាសរបស់អង្គមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទសលើកទី៣០ និងសេចក្តីសម្រេចរបស់សន្និបាតមន្ត្រីសង្ឃរាជធានីភ្នំពេញ ព្រមជាមួយនឹងសំណូមពរព្រះសង្ឃ ព្រះថេរានុថេរៈគ្រប់ឋានានុក្រមសីលវ័ន្ត សីលវតី លោកតាជី លោកយាយជី ដែលមានសិទ្ធិបោះឆ្នោតសូមមេត្តា និមន្ត នឹងអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ក្នុងការបន្តការពារ ថែរក្សាសន្តិភាព និងអភិវឌ្ឍន៍មាតុភូមិកាន់តែរីកចម្រើនឡើងថែមទៀត។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។