khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជួបប្រជុំជាមួយគណៈបញ្ជាការឯកភាពសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងែព្រហស្បត៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញជួបប្រជុំជាមួយគណៈបញ្ជាការឯកភាពសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សូមកោតសរសើរលើការខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
    បានយ៉ាងល្អប្រសើរ តាំងពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតមក ដែលចាំបាច់ត្រូវបន្តលក្ខណៈងាយស្រួលគ្រប់យ៉ាងបំរើសេវាប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត។ ជាមួយនោះដែរ អង្គប្រជុំក៏បានរួមគ្នាពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើឯកសារដេញថ្លៃជួសជុលឡើងវិញផ្លូវលេខ១៥០បានយ៉ាងទាន់ពេលតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងភូមិ៣ ភូមិ៧ និងភូមិ៨ ដែលមានតម្លៃគ្រោងដាក់ឲ្យដេញស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទែ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មុំ សណ្តាប់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងជាក្រុមសហជីព មកពីភូមិទាំង៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំក្រុមសមាជរដ្ឋសភានិងព្រឹទ្ធសភារបស់សមាជិកព្រឹទ្ធសភា នៃក្រុមទី៤
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំក្រុមស្រាវជ្រាវរបស់គណៈកម្មការពិសេស នៃក្រុមទី១
    thumbnail
     
    សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាកិច្ចការងារមួយចំនួននៅវិមានរដ្ឋសភា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំក្រុមសមាជរដ្ឋសភា និងព្រឹទ្ធសភារបស់សមាជិកព្រឹទ្ធសភា នៃក្រុមទី៣