khmer eng
  • ឯកឧត្តម ឡៅ ឆន ជាសមជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូន ចៅ បានអញ្ជើញចូលរួមពិធីបុណ្យចូលព្រះវស្សានៅវត្តឥន្ទ្រាសុខារាម ហៅវត្តគោកប៉ាទ្រី ខេត្តសៀមរាប និងបាននាំយកនូវទេយ្យវត្ដុ
     
    ចែករំលែក ៖

    នៅថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូន ចៅ បានអញ្ជើញចូលរួមពិធីបុណ្យចូលព្រះវស្សានៅវត្តឥន្ទ្រាសុខារាម ហៅវត្តគោកប៉ាទ្រី ស្តិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប និងបាននាំយកនូវទេយ្យវត្ដុ មានអង្ករ ១ ការ៉ុង ៥០គ.ក្រ ទឹកសុទ្ធ ២កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងភេសជ្ជៈមួយចំនួន ព្រមទាំងថវិកា ៦០០ (ប្រាំមួយរយ) ដុល្លារអាមេរិក និង ២០០.០០០រៀល វេរប្រគេនព្រះចៅអធិការវត្តសម្រាប់ទុកផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃ និងកសាងសម្មិទ្ធិក្នុងទីអារាម ដើម្បីឧទិ្ទសកុសលផលបុណ្យនេះ ជូនដល់បុព្វការីជន មានមាតាបិតា ជីដូន ជីតា និងញាតិមិត្តជិតឆ្ងាយ ពិសេសដល់អស់លោក លោកស្រី អ្នកស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុការពាទឹកដី និងការពារសន្តិភាព សូមបានទៅសោយសុខនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម