ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ សូមបន្តជួយលើកទឹកចិត្តឧបត្ថម្ភកង់ ចំនួន១០គ្រឿង ជូនកូនមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 
ចែករំលែក ៖

សូមគោរព និងបន្តប្រតិបត្តវប្បធម៌ នៃក្តីអាណិតស្រឡាញ់ និងសិល្បៈ នៃការចូលរួមចែករំលែក ដោយផ្តើមពីបងប្អូនកូនក្មួយដែលនៅជិតក្បែរខ្លួន នាព្រឹកថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ សូមបន្តជួយលើកទឹកចិត្តឧបត្ថម្ភកង់ ចំនួន១០គ្រឿង ជូនកូនមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារបានល្អប្រសើរ ដើម្បីបង្កលទ្ធភាពឲ្យចៅៗ បានទៅសិក្សារៀនសូត្រកាន់តែខ្ពង់ខ្ពស់ និងត្រូវបន្តរួមកម្លាំងគ្នាថែរក្សាការពារសុខសន្តិភាពពេញផ្ទៃប្រទេស ឲ្យកាន់រឹងមាំឋិតថេរគង់វង្សយូរអង្វែងរៀងរហូតទៅ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ