khmer eng
  • សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ ព្រហ្មនា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កូរោនផ្កា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៣:០០នាទី ដោយរោគាពាធ ក្នុងជន្មាយុ៨១ឆ្នាំ។
    ក្នុងវេលាដ៏សែនក្រៀមក្រំនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងគណៈប្រតិភូព្រឹទ្ធសភា សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ចំពោះមរណភាពឯកឧត្តម សំ ព្រហ្មនា ដែលជាការបាត់បង់គួរឱ្យសោកស្តាយបំផុតនូវឧត្តមស្វាមី បីតា បីតាក្មេក ជីតា និងសាច់ញាតិដ៏ល្អ ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហាធម៌ដ៏ល្អប្រពៃ និងមិនចេះរីងស្ងួត ក្នុងការអប់រំកូនចៅទាំងអស់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
    សពរបស់ឯកឧត្តម សំ ព្រហ្មនា បានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ៩ ផ្លូវលេខ៥៦៨ ភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី រិទ្ធី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងទិសដៅបន្តឆ្នាំ២០២៣ របស់សមាគមសង្គហៈមន្ត្រីរាជការនៃអ.ពស
    thumbnail
     
    លោកជំទាវ សួន ពុធថាវី អញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់អគ្គនាយកដ្ឋានស្រាវជ្រាវ
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យកែសម្រួលសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់រចនាសម្ព័ន្ធ និងមុខតំណែងគ្រប់គ្រងនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចឈ្វេងយល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រាខេត្តកែប