លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី វេរប្រគេនដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកជំទាវសមាជិកព្រឹទ្ធសភា ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រះមុនីសីលវង្សា ខុន ឆុន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត លោកអភិបាល នៃគណៈអភិបាលស្រុកសាមគី្គមានជ័យ និងស្រុកកំពង់ត្រឡាច អាជ្ញាធរទឹកផុស និងពុទ្ធបរិស័ទចូលរួមផងដែរ។

ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងដើម្បីបួងសួងដល់ទសបរមី បារមី ទេវបុត្រ ទេវធីតា គ្រប់ព្រះអង្គ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សួមជួយគាំពារក្នុងការរៀបចំ និងការប្រព្រឹត្តិទៅក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងបញ្ចុះបឋមសិលា បានដល់នូវសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីសេចក្តីទុក្ខសោករោគភ័យទាំងពួង និងបានដល់នូវសុភមង្គល វិបុលសុខមហាប្រសើរ ក្រោមសុខសន្តិភាព និងវឌ្ឍនភាពសំបូរសប្បាយតរៀងទៅ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។