លោកជំទាវ មាន សំអាន អញ្ជើញបើកកិច្ចសន្ទនាកម្រិតប្រទេសស្តីពី កិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ២០២៣
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកកិច្ចសន្ទនាកម្រិតប្រទេសស្តីពី កិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
កិច្ចសន្ទនាប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទេព យុទ្ធី សមាជិក គណៈកម្មការទី៨ព្រឹទ្ធសភា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសង្គមកិច្ច ក្រសួងធម្មការ និងសាសនា ក្រសួងសុខាភិបាល គណៈកម្មាធិការសិទ្ធមនុស្ស មជ្ឍមណ្ឌលជាតិតំបន់រោគរបេង និងបងសិន មជ្ឍមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើស្បែក និងកាមរោគ(NCHAD) និងអង្គការមួយចំនួនសរុប៤១នាក់។
កិច្ចសន្ទនាមានគោលបំណងចំនួនបីសំខាន់ៗគឺ៖
១.ចែករំលែកនូវបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗ ជាមួយស្ថាប័នរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ សង្គមស៊ីវិល និងបណ្តាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង (TBpeople Cambodia) ដើម្បីចូលរួមជាយុទ្ធសាស្ត្រក្នុងកិច្ច ប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ឆ្នាំ២០២៣។
២.បង្កើតនូវការប្ដេជ្ញាចិត្តកម្រិតប្រទេសមួយ ក្នុងការរួមបញ្ចូលយន្តការសហគមន៍ សិទ្ធិ និងយេនឌ័រ (CRC) ទៅក្នុងអន្តរាគមន៍ជាតិ ព្រមទាំងបញ្ជាក់ឡើងវិញនូវតម្រូវការសម្រាប់ការអំពាវនាវឱ្យបង្កើនការផ្ដល់ថវិកា និងការទទួលបាន ឱសថ ការធ្វើរោគវិនិច្ឆ័យ និងវ៉ាក់សាំងជំងឺរបេង។
៣.ផ្សព្វផ្សាយអំពីសេចក្តីអំពាវនាវរបស់សហគមន៍ និងសង្គមស៊ីវិល និងឧបករណ៍ស្វែងរកការគាំទ្រចំពោះរបាយការណ៍ស្តី ពីការប្តេជ្ញាចិត្តបញ្ចប់របេង Vs វឌ្ឍនៈភាពនៃការឆ្លើយតបជំងឺរបេង៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។