
នៅថ្ងៃអង្គារ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានរួមដំណើរជាមួយ ឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ អញ្ជើញទៅចុះជាមួយលោកមេបញ្ជាការភូមិភាគទី៤ ឯកឧត្តម ពៅ ហេង និងលោកមេបញ្ជាការរង សុខ រឹនណា នៅទីបញ្ជាការដ្ឋាន ស្ថិតនៅខេត្តសៀមរាប ដើម្បីជួបពិភាក្សាការងារ និងសំណេះសំណាលសួរសុខទុក្ខ ចំពោះជីវភាពរស់នៅដល់បងប្អូនកងទ័ពយើង ពិសេសបងប្អូនដែលកំពុងឈរជើងនៅតាមព្រំដែន ដែលភូមិភាគ៤ទទួលខុសត្រូវ។ ក្នុងឱកាសនោះ លោកមេបញ្ជាការ បានទទួលស្វាគមន៍ដោយកក់ក្តៅជាទីបំផុត។