khmer eng
  • លោកជំទាវ មាន សំអាន បានអញ្ជើញនាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត និងបច្ច័យ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តវាលស្បូវ ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញនាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត និងបច្ច័យ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តវាលស្បូវ ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ ជីដូន ជីតា ព្រមទាំងញាតិការទាំងប្រាំពីរសន្តាន ជាពិសេសជូនចំពោះដួងវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា ឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សិក្ខាកាមមកពីសភាថៃ ឡាវ និងកម្ពុជា អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីព្រឹទ្ធសភាកម្ពុជា
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ជូន លោក ម៉ែន ខែមវរៈ ព្រមទាំងក្រុមគ្រួសារ
    thumbnail
     
    ឯកឧត្តម ទឹម ផន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង
    thumbnail
     
    លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាការផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័ន ស្ដីពីអត្រានុកូលដ្ឋាន និងការចុះសំបុត្រកំណើតនៅកម្ពុជា
    thumbnail
     
    គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង