ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមថ្វាយបង្គំសម្តេចព្រះសង្ឃនាយករងទី២ នៅវត្តច័ន្ទបុរីវង្ស
 
ចែករំលែក ៖

ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមថ្វាយបង្គំសម្តេចព្រះសង្ឃនាយករងទី២ សម្តេចព្រះវន្តរត្ន ណយ ច្រឹក និងជាព្រះចៅអធិកាវត្តច័ន្ទបុរីវង្ស ក្នុងវេនបុណ្យភ្ជុំបិណ្ឌជាមួយពុទ្ធបរិស័ទ្ធ និងគណៈកម្មការអាចារ្យវត្ត ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីបានបន្តឧទ្ទិសកុសលផលបុណ្យគោរពជូនដល់អ្នកមានគុណជាបុព្វការីជន ដែលបានចាកលោកនេះទៅសូមបានទៅកាន់សុខគតិភពកុំឃ្លៀងឃ្លាតឡើយ និងសូមបួងសួងតេជបារមី វត្ថុស័ក្តិសិទ្ធ គុណបុណ្យព្រះរតនត្រ័យទិសទាំងប្រាំបី មេត្តាប្រទានពរជ័យ ជូនថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលនិង ប្រជាជនកម្ពុជា បានសុខចម្រើនគ្រប់ប្រការជារៀងរហូត។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ