khmer eng
  • ឯកឧត្តម ខេង សិទ្ធិគុណ ដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប្រាក់ វណ្ណឌី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចមហាបរវធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពកាលពីវេលាម៉ោង១០:១០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ ។
    ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ជឹម ម៉ានី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ប្រាក់ វណ្ណឌី ដែលជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហាធម៌ដ៏ល្អប្រពៃ។
    សូមវត្ថុស័ក្កិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ប្រាក់ វណ្ណឌី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    សូមជម្រាបថា៖សពឯកឧត្តម ប្រាក់ វណ្ណឌី ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ២០ ផ្លូវ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧត្តមភរិយាលោកប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរៈសេនីយ៍ត្រី ហែន ភីណា ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ និងក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរៈសេនីយ៍ត្រី ហែន ភីណា ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់ថៃ
    thumbnail
     
    លិខិតរំលែកមរណទុក្ខរបស់លោកជំទាវ​ មាន​ សំអាន​ ប្រធានក្រុមសមាជិកាព្រឹទ្ធសភា​ ជូនចំពោះ​ ក្រុមគ្រួសារនៃសព អនុសេនីយ៍ត្រី ហែន ភីណា​ ដែល​ លោកអនុសេនីយ៍ត្រី​ បានពលីជីវិតក្នុងបុព្វហេតុជាតិ និងការពារបូរណភាពទឹកដីនៅសមរភូមិមុខ ខេត្តព្រះវិហារ កាលពីយប់ថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥
    thumbnail
     
    សាររំលែកមរណទុក្ខរបស់លោកជំទាវ​ មាន​ សំអាន​ ប្រធានគណៈកម្មការ​ទី៨ព្រឹទ្ធសភា​ ជូន លោកស្រី វ៉ា គឹមស៊្រីន ព្រមទាំងក្រុមគ្រួសារ ចំពោះ​មរណភាពរបស់ លោកអនុសេនីយ៍ត្រី ហែន ភីណា វីរកងទ័ពវរសេនាតូចអន្តរាគមន៍លេខ៣៩៤ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ ដែលត្រូវជាស្វាមីរបស់លោកស្រី បានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិមុខ ខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥