khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អនុញ្ញាតឲ្យប្រតិភូយុវជន និងថ្នាក់ដឹកនាំសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចូលជួបសំណេះសំណាល និងទទួលអនុសាសន៍
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូយុវជន និងថ្នាក់ដឹកនាំសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន១៥រូប ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន SSEAYP (Ship for Southeast Asian and Japanese Youth Program) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
    សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន នៅថ្ងៃទី១២-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានប្រតិភូយុវជនមកពីប្រទេសក្នុងតំបន់អាស៊ានចំនួន១១រូប ក្នុងមួយប្រទេស នឹងផ្តោតសំខាន់លើការប្រារព្ធខួបទី៥០ នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន គឺជាកម្មវិធីផ្លាស់ប្តូរយុវជនអន្តរជាតិដ៏ចម្បងមួយក្នុងតំបន់អាស៊ី ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ ដោយមានយុវជនមកពីបណ្តាប្រទេសទាំង ១០ ក្នុងតំបន់អាស៊ាន និងប្រទេសជប៉ុន សរុបចំនួន៣៣០ រូប ចូលរួមជារៀងរាល់ឆ្នាំ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា សូមគោរពជូន សម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញសួរសុខទុក្ខប្រធានក្រុមប្រឹក្សាឃុំអំពិលក្រៅ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ជីវភាព ជាអនុគមន៍នៃសុខភាព និងសមត្ថភាព
    thumbnail
     
    ឯកឧត្តមបណ្ឌិត នាង ផាត ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង រៀបចំពិធីជប់លៀងជូនគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ