ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជួបប្រជុំជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ និជាប្រធានសមាគមថែទាំសុខភាពមនុស្សចាស់សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
 
ចែករំលែក ៖

ព្រហស្បត៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញជួបប្រជុំជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ និជាប្រធានសមាគមថែទាំសុខភាពមនុស្សចាស់សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់ និងរួមគ្នាពិភាក្សាដោះស្រាយសំណូមពរមួយចំនួនចំពោះមុខ គឺត្រូវបន្តរួមសហការជាមួយតំណាងក្រសួងផែនការ រៀបចំកម្មវិធីសម្ភាសន៍ធ្វើប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រងាយរងហានិភ័យឲ្យបានសុច្ចរិត យុត្តិធម៌ត្រឹមត្រូវ តាមប្រព័ន្ធបច្ចេកវិជ្ជា និងទាន់តាមការកំណត់ ហើយក៏បានឧបត្ថម្ភថវិកាគាំទ្រសមាគមមនុស្សចាស់សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយក្តីគោរពស្រឡាញ់ពេញចិត្តក្រៃលែង។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ