khmer eng
  • ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញចូលរួមបុណ្យកឋិនសាមគ្គី នៅវត្តខេមរាសាមគ្គីមុនីរស្សី
     
    ចែករំលែក ៖

    នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញចូលរួមបុណ្យកឋិនសាមគ្គី នៅវត្តខេមរាសាមគ្គីមុនីរស្សី ហៅវត្តខេមរាស្ថិនៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលជាបុណ្យតាមប្រពៃណីរបស់ព្រះពុទ្ធសាសនា តាមពុទ្ធានុញ្ញាត្ត និងមួយផ្នែកដើម្បីគៀងគរប្រមូលបច្ច័យយកទៅសាងសង់សាលាធម៌ ដែលកំពុងដំណើរការបានប្រមាណ៥០% ហើយនោះ ឱ្យបានឆាប់រួចទុកបំរើការក្នុងព្រះពុទ្ធសាសនា ក្នុងទីអារាមនេះតទៅ។ ឯកឧត្តម បានចូលចាប់មគ្គផលក្នុងពិធីបុណ្យនេះមានត្រៃយ៍ ទឹកសុទ្ធ ៥កេះ មី ៥កេះ ទឹកផ្លែឈើ ២កេះ និងថវិកា មួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញនាំយកអំណោយរបស់ឯកឧត្តម ងួន ណារ៉ា​ និងលោកជំទាវ និងលោក បឹង គឹមសឹង និងលោកស្រី ជូនដល់វីរកងទ័ពរថក្រោះអគ្គបញ្ជាការដ្ឋានជួរមុខទិសភូមិភាគទី៥ និងវីរកងទ័ពកាំភ្លើងធំអគ្គបញ្ជាការដ្ឋានជួរមុខ
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលទោ អយ ម៉េងស្រ៊ាន់ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់ថៃ នៅចំណុចពាក់ស្បែក ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញចូលរួមក្នុងពិធីអបអរអសារទរខួបលើកទី៧៧ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទ «ការថែរក្សាសន្តិភាព និងការគោរពសិទ្ធិមនុស្ស»
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ចាត់តាំងក្រុមការងារគ្រឿងចក្រ ជួសជុលផ្លូវប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តស្ទឹងឆាយ