khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តបន្សាយរាក់ ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    នៅថ្ងៃអង្គារ៍ ទី២១ ខែវិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី ដែលផ្តើមធ្វើដោយលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តឧត្តរមានជ័យ ដើម្បីហែរទៅកាន់វត្តបន្សាយរាក់ ស្ថិតក្នុងឃុំបន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានគង់ចាំវស្សាអស់ត្រឺមាសតាមព្រះពុទ្ទានុញ្ញាត្ត និងដើម្បីប្រមូលបច្ច័យយកជួយកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័នផ្សេងៗសម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនា។ ម្យ៉ាងទៀតដើម្បីឧទ្ទិសកុសលផលបុណ្យនេះជូនដល់បុព្វការីជន មានជីដូន ជីតា មាតាបិតាបងប្អូនកូនចៅដែលបានចែកឋានទៅ ជាពិសេសឌទ្ទិសដល់វិរៈជន វិរៈនារីអ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី ពិសេសការពារសន្តិភាព សូមអស់លោកទាំងអស់ បានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។ ក្នុងឱកាសនោះ ព្រះអង្គវនវាសី ចន្ទ មុនី ក៏បាននិមន្តមកជាអធិបតី និងបានសម្តែងធម៌ទេសនានៅក្នុងពិធីដែលមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករចូលរួមផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍
    thumbnail
     
    លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាពបានអញ្ជើញចូលជួបសំណេះសំណាល អបអរសាទរ និងគោរពជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចសារមន្ទីរព្រះស្រីឦសានវរ្ម័ន
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ ព្រឹទ្ធសភា
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំធនាគារជាតិ នៃកម្ពុជា