ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យាជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ នៃអ.ពស
 
ចែករំលែក ៖

នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យគោលការណ៍ស្តីពី ការបង្កើនកម្រិតប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការជាស្ត្រី និងបុគ្គលិកជាប់កិច្ចសន្យាជាស្ត្រីក្នុងកំឡុងពេលមានផ្ទៃពោះ នៃអ.ពស ដើម្បីពិនិត្យពិភាក្សាលើការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យាជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គនាយិកា អគ្គនាយករង និងអគ្គាធិការ និងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ