ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ លោក ណេង សក្កដា អនុប្រធាននាយកដ្ឋានរដ្ឋបាល
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា នូ ស៊ីថុន ម្តាយបង្កើតរបស់លោក ណេង សក្កដា អនុប្រធាននាយកដ្ឋានរដ្ឋបាល ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២៣:៣៩ នាទី (យប់) ដោយជរាពាធ ក្នុងជន្មាយុ៨១ឆ្នាំ។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារចំពោះមរណភាពឧបាសិកា នូ ស៊ីថុន ដែលជាការបាត់បង់ម្តាយ បងស្រី និងជីដូនជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហាធម៌ដ៏ល្អប្រពៃ និងឧទ្ទិសបួងសួង សូមឲ្យវិញ្ញាណក្ខន្ធសពឧបាសិកាបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សពឧបាសិកា នូ ស៊ីថុន ត្រូវបានតម្កល់ទុកប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅបុរីវិមានភ្នំពេញ គម្រោងទី៨ ផ្ទះលេខ១៧ក ផ្លូវលេខ៣៦៨ សង្កាត់ច្រាំងចំរះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។