
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យលក្ខណៈសម្បត្តិបេក្ខជន ដែលស្នើសុំគ្រឿងឥស្សរិយស និងមេដាយការងារសម្រាប់ឆ្នាំ២០២៣ និងគណៈកម្មការពិនិត្យ ការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀតវត្សមូលដ្ឋានមន្ត្រីរាជការ នៃអគ្គលេខធិការដ្ឋានព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១.ករណីរស្នើរសុំគ្រឿងឥស្សរិយស និងមេដាយការងារជូនមន្ត្រីរាជការមានស្នាដៃ សម្រាប់ឆ្នាំ២០២៣។
២.ការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀតវត្សមូលដ្ឋានមន្ត្រីរាជការ នៃអគ្គលេខធិការដ្ឋានព្រឹត្ធសភា។
៣.បញ្ហាផ្សេងៗ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន