ឯកឧត្តម ឡៅ ឆន បានរៀបចំចង្ហាន់ បង្អែម ភេសជ្ជៈ និងថវិកាមួយចំនួន ធ្វើសង្ឃទាន និងវេរប្រគេនព្រះសង្ឃចំនួន២វត្ត ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប
 
ចែករំលែក ៖

នៅព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានរៀបចំចង្ហាន់ បង្អែម ភេសជ្ជៈ និងថវិកាមួយចំនួន ធ្វើសង្ឃទាន និងវេរប្រគេនព្រះសង្ឃចំនួន២ វត្ត គឺវត្តអដ្ឋិការាម ហៅវត្តក្បាលខ្មោច និងវត្តគោកប៉ាទ្រី ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានជីដូនជីតា មាតាបិតា បងប្អូន ញាតិកាទាំងអស់ ពិសេសដល់វីរជន វីរនារីអ្នកស្នេហាជាតិ ការពារទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង់រហូតរៀងមក សូមលោកទាំងអស់បានរួចរំដោះទុក្ខទោស និងបានទៅកើតនៅឋានសុគតិភព កុំបីអាក់ខានឡើយ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ