khmer eng
  • លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តឫស្សីជះ
     
    ចែករំលែក ៖


    នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តឫស្សីជះ រួមដំណើរដោយឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក និងមន្ត្រីរដ្ឋបាលសាលាស្រុកកំពង់ស្វាយ ស្ថិតនៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

    ក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា ដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលចូលរួមក្នុងកម្មវិធី។ លោកជំទាវបានបន្តថា កត្តាដែលនាំឱ្យយើងបានធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមានេះបានក៏ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ, ដើម្បីរក្សាព្រះពុទ្ធសាសនាឱ្យរឹងមាំ និងគង់វង្សយូរអង្វែង, ពុទ្ធចក្រ និងអាណាចក្រត្រូវដើរទង្ទឹមគ្នា ដើម្បីឱ្យប្រទេសជាតិរីកចម្រើន និងរុងរឿង។ ថ្លែងក្នុងឱកាសនោះ លោកជំទាវបានថ្លែងអំណរគុណដល់ព្រះគ្រូចៅអធិការវត្ត លោកអាចារ្យ គណៈកម្មការវត្ត សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលរួបរួមគ្នាកសាងសមិទ្ធផលនេះឡើង កម្លាំងសាមគ្គីមិនអាចខ្វះបាន ។

    នាពេលនោះដែរ លោកជំទាវបានបំពាក់មេដាយគ្រឿងឥស្សរិយយស ដល់ព្រះគ្រូចៅអធិការវត្ត លោកអាចារ្យ សប្បុរសជន និងមន្ត្រីរដ្ឋបាលស្រុកចំនួន៣២អង្គ/នាក់ និងបានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់កសាងវត្ត និងជូនតាជី យាយជី ចំនួន១០០នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា១០,០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាអនុប្រធាន ក្រុមសភាជាតិកម្ពុជាAPF
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធាន គណៈកម្មការទី៥ព្រឹទ្ធសភា ជាប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិ កម្ពុជាAPF
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ជាប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជាAPF
    thumbnail
     
    គណ:ប្រតិភូក្រុមK53 នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម មួង ប៉យ
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា