
គណៈកម្មការសាធារណការដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) បានប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាអំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មការទី៩ព្រឹទ្ធសភា ព្រមទាំងពិនិត្យលើបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៩ព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន