ឯកឧត្តម ប្រាក់ សុខុន អញ្ជើញបិទសិក្ខាសាលាស្តីពី ការផ្តល់ព័ត៌មានបឋមអំពីព្រឹទ្ធសភា ជូនសមាជិកព្រឹទ្ធសភានីតិកាលទី៥
 
ចែករំលែក ៖

ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី ការផ្តល់ព័ត៌មានបឋម អំពីតួនាទី ភារកិច្ច សមត្ថកិច្ច និងយន្តការទាំងឡាយរបស់ព្រឹទ្ធសភា ជូនសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៥ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។

សិក្ខាសាលាផ្តល់ព័ត៌មានបឋមនេះ ប្រព្រឹត្តទៅរយៈពេល០២ព្រឹក ចាប់ពីថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីជាជំនួួយស្មារតីបន្ថែមជូនសមាជិក សមាជិកាព្រឹទ្ធសភា ក្នុងការបំពេញការងារប្រចាំថ្ងៃ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ