ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានរៀបចំវេទិកាថ្នាក់ខេត្តស្តីពី ការពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការរៀបចំថវិកា និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព
 
ចែករំលែក ៖

ព្រឹទ្ធសភារៀបចំវេទិកាថ្នាក់ខេត្តដើម្បីពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំវេទិកាថ្នាក់ខេត្តស្តីពី «ការពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការរៀបចំថវិកា និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព» ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៅសាលភោជនីយដ្ឋាន ពេជ្រដា ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សរុបចំនួន ២៣៣នាក់។
វេទិកានេះ សហការរៀបចំឡើងដោយ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រដ្ឋបាលខេត្តមណ្ឌលគិរី និងវិទ្យាស្ថានសភាកម្ពុជា (PIC)


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ