khmer eng
  • ឯកឧត្តម ប្រាក់ សុខុន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណបទុម និងវត្តបង្គលសត្ថាវ័ន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណបទុម (វត្តបក់មាស) និងវត្តមង្គលសត្ថាវ័ន (វត្តព្រែកតាគង់) ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់មាតា បិតា ញាតកាទាំង៧សន្តាន និងបុព្វការីជនដែលបានពលីជីវិតបម្រើជាតិមាតុភូមិ សូមដួងវិញ្ញាណក្ខន្ធរបស់លោកអ្នកមានគុណទាំងនោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
    ទេយ្យទាន និងបច្ច័យ ដែលនាំយកទៅប្រគេនព្រះសង្ឃ ក្នុងវត្តរួមមាន៖ ទៀនព្រះវស្សា ចំនួន០២គូ ស្លាដក អង្ករ(១បាវ=៥០គីឡូក្រាម) ចំនួន១០បាវ មីជាតិចំនួន២០កេស ត្រីខចំនួន១០កេស ទឹកដោះគោខាប់ចំនួន១០កេស ស្ករស (១បាវ=២៥គីឡូក្រាម) ចំនួន០២បាវ តែចំនួន១០កញ្ចប់ ទឹកត្រីចំនួន១០កេស ទឹកស៊ីអ៉ីវចំនួន១០កេស ទឹកសុទ្ធចំនួន៤០កេស ទឹកក្រូចចំនួន២០កេស ទឹកផ្លែឈើចំនួន២០កេស និងបច្ច័យកសាងវត្តចំនួន៨លានរៀល បច្ច័យប្រគេនព្រះសង្ឃចំនួន១៤លានរៀល ព្រមទាំងជូនតាជី យាយជីចំនួន៤០នាក់ ក្នុងម្នាក់២ម៉ឺនរៀល សរុបថវិកាចំនួន២២,៨០០,០០០រៀល(ម្ភៃពីរលានប៉ែតសិបម៉ឺនរៀល)…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារថ្មីនៃព្រឹទ្ធសភា ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ
    thumbnail
     
    លិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ទុយ រី នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ​ ចំពោះមរណភាព ឧបាសិកា ស៊ន់ គា ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម កាលពីថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២:២៥នាទីរសៀល ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញសួរសុខទុក្ខឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា កំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍
    thumbnail
     
    សមាជិកព្រឹទ្ធសភា ត្រូវបន្តជួយជនភៀសសឹក និងកងទ័ព