khmer eng
  • ឯកឧត្តម ប្រាក់ សុខុន ដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥
     
    ចែករំលែក ៖

    នារសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានបើកសម័យប្រជុំវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប។
    អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។
    អង្គប្រជុំព្រឹទ្ធសភាបានអនុម័តយល់ព្រមលើរបៀបវារៈ ដោយទទួលបាន ៥៦សំឡេង ។
    ដោយអនុលោមតាមមាត្រា៤ និងមាត្រា៥ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងយោងលិខិតលេខ៖ ១៩៨៣ កយ.រប/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ បានស្នើសុំឱ្យព្រឹទ្ធសភារៀបចំការបោះឆ្នោតជ្រើសរើសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ០១រូប ដែលត្រូវបញ្ចប់អាណត្តិ។
    អង្គប្រជុំព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយមានសំឡេងគាំទ្រចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មុំ សណ្តាប់ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៥ របស់អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិឌ្ឍន៍ ខណ្ឌចំការមន
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ និងលោកជំទាវ អញ្ជេីញសំណេះសំណាលសួរ​សុខទុក្ខ​អាជ្ញាធរឃុំតានៃ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តក្តីកណ្តាល