
ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូនឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះគ្រោះធម្មជាតិដែលបណ្តាលមកពីព្យុះទីហ្វុង ធ្វើឱ្យទឹកជំនន់ និងបាក់ដី បណ្តាលឱ្យមនុស្សជិត ៣០០នាក់ស្លាប់ ឬបាត់ខ្លួន និង ៧៨០នាក់ផ្សេងទៀតរងរបួស។