ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ ព្រឹទ្ធសភា
 
ចែករំលែក ៖

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗ ដូចខាងក្រោម៖
១.សេចក្តីរាយការណ៍របស់ឯកឧត្តម ទួន សុខវេង អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ អំពីវឌ្ឍនភាពនៃទំនាក់ទំនងការទូតសភា។
២.បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤។
៣.បូកសរុបរបាយការណ៍ចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ ឆ្នាំ២០២៤។
៤.ពិនិត្យរបាយការណ៍លទ្ធផលនៃការចុះបំពេញបេសកកម្មនៅខេត្តបាត់ដំបង។
៥.បូកសរុបរបាយការណ៍ចំណូល ចំណាយថវិកាប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០២៤។
៦.បញ្ហាផ្សេងៗ(ការចូលរួមមតិយោបល់របស់សមាជិកគណៈកម្មការ)។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ